ជ្រើសរើសភាសា: Khmer Khmer English English
ការវាយតម្លៃនូវទីតាំងជាក់ស្តែងរបស់អង្គភាពជ័យលាភីផ្តល់សេវាធារណៈគំរូសម្រាប់វិស័យអប់រំ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានញ្ជើញចូលរួមជាមួយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ វិស័យអប់រំ ចុះធ្វើការវាយតម្លៃនូវទីតាំងជាក់ស្តែងរបស់អង្គភាពជ័យលាភីផ្តល់សេវាធារណៈគំរូសម្រាប់វិស័យអប់រំ នៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមការដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានប្រតិភូ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក យិន សាវ៉េន អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងសហគមន៍ជាច្រើនផងដែរ ។

ព័ត៌មានទាក់ទង